ប្រិយមិត្តភាគច្រើនច្បាស់ជាបានស្គាល់ហើយថាលោក K01 ជាអ្នកសារព័ត៍មាន និងជួយសម្រួលចរាចរណ៍ដែលមានអង្គភាពឈ្មោះ “អង្គភាពសារព័ត៍មានកម្លាំងមនុស្សធម៍” ។ ក្រោយពីហាក់ដូចជាស្ងប់ស្ងាត់នូវសកម្មភាពសម្រួលចរាចរណ៍ នៅថ្ងៃនេះលោក K01 បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីមានវីដេអូមួយបានបង្ហោះដោយម្ចាស់គណនីឈ្មោះ តែបៃតង ខ្មៅ ដោយបង្ហាញសកម្មភាពដែលខ្លួនលួចថត លោក K01 ដែលកំពុងជិះរថយន្តលុិចសុីស ៥៧០។
ដោយម្ចាស់គណនីខាងលើនេះបានសរសេរថា៖ “លោក k01 អើយ! ខិតខំអែបអប និងទ្រគេដល់ថ្នាក់ជិះ ៥៧០។ ក្នុងនោះផងដែលក៏មានប្រតិកម្មពីមហាជនជាច្រើនថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ តែ បៃតង នេះពុំគួរមកលួចថត សកម្មភាព K01 បែបនេះសោះ ព្រោះនេះជារឿងឯកជនរបស់គេ។ ប៉ុន្តែក៏មានការបញ្ចេញមតិពីតារាហ្វេសប៊ុក PeyPey Dy បានថារឿងវីដេអូដែលថតបង្ហោះនេះ គ្រាន់តែជាការសម្តែងប៉ុណ្ណោះ ដោយលោកបានសរសេរថា៖ “សំដែង! អ្នកថតមកចាំមុន តាំងពីឡានបើកមកមិនទាន់ឈប់ ដូចណាត់កន្លែងចត ហើយលួចថត ដូចក្នុងរឿងចិន បាំងតែស្លឹកឈើប៉ុន្មានសន្លឹកសោះ K01 មើលអត់ឃើញ”។ យ៉ាងណាមិញនេះគ្រាន់តែជាមតិរបស់ តារាហ្វេសប៊ុក Peypey dy តែប៉ុណ្ណោះ តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖




ConversionConversion EmoticonEmoticon